សាំសុន (ពួកចៅហ្វាយ ១៣-១៦) cover art

សាំសុន (ពួកចៅហ្វាយ ១៣-១៦)

សាំសុន (ពួកចៅហ្វាយ ១៣-១៦)

Listen for free

View show details

About this listen

ក្រោយពីគេឌានបានស្លាប់ទៅ ប្រជាជនបានបែរចេញពីព្រះម្ដងទៀត។ នៅទីបំផុត ព្រះបានឱ្យពួកភីលីស្ទីនគ្រប់គ្រងលើពួកគេ។ ប៉ុន្តែ ជាថ្មីម្តងទៀត ព្រះទ្រង់បានប្រទានអ្នកដឹកនាំថ្មី និងពួកចៅហ្វាយថ្មីដល់ជនជាតិអ៊ីស្រាអែល ដែលមានឈ្មោះ ថា សាំសុន។ សាំសុនមិនដែលអនុញ្ញាតឱ្យនរណាម្នាក់កាត់សក់របស់គាត់ទេ។ ព្រះបានប្រទានពរដល់សាំសុនជាមួយនឹងមហាកម្លាំង។ កាលនៅក្មេងសាំសុនបានសម្លាប់ សត្វតោ ដោយដៃទទេ!រយៈពេលច្រើនឆ្នាំ ជនជាតិភីលីស្ទីនបានព្យាយាមចាប់សាំសុន។ ប៉ុន្ដែ ដោយមានកម្លាំងពីព្រះ សាំសុនបានវាយរំដោះខ្លួនចេញពីពួកគេដោយដៃទទេ។ប៉ុន្មានឆ្នាំក្រោយមក សាំសុនបានលង់ស្នេហ៍នឹងស្ត្រីម្នាក់ឈ្មោះ ដេលីឡា។ ពួកភីលីស្ទីនបានដឹងអំពីរឿងនេះ។ ពួកគេបានទៅជួបដេលីឡាដោយសម្ងាត់ ហើយបានធ្វើកិច្ចព្រមព្រៀងជាមួយនាង។ បើដេលីឡាអាចរកឃើញអាថ៌កំបាំងអំពីមហាកម្លាំងរបស់សាំសុន ភីលីស្ទីននឹងឱ្យ ប្រាក់នាងច្រើនជាងមួយពាន់ស្លឹង។ ដេលីឡាបានយល់ព្រម ដើម្បីអនុវត្តផែនការនេះ។ដេលីឡាបានព្យាយាមអង្វរសាំសុនឱ្យប្រាប់ពីអាថ៌កំបាំងនៃមហាកម្លាំងរបស់គាត់។ ពីដំបូងឡើយ សាំសុនបានព្យាយាមកុហកដេលីឡាជាច្រើនលើកជាច្រើនសារ។ ប៉ុន្តែ កាលសាំសុន នឿយហត់នឹងការសួររបស់នាងពេក ក៏សម្រេច​ចិត្តប្រាប់ពីអាថ៌កំបាំងនៃមហាកម្លាំងរបស់គាត់ គឺថា បើគេកោរសក់ក្បាលគាត់ នោះមហាកម្លាំងរបស់គាត់នឹងត្រូវរលាយបាត់។ដេលីឡាបានផ្តេកសាំសុនឱ្យលក់នៅលើភ្លៅ រួចនាង ហៅម្នាក់មកឱ្យកោរកម្រងទាំង៧ ពីលើក្បាលគាត់ចេញភ្លាម នោះ កម្លាំងក៏ថយចេញពីគាត់ទៅ ហើយពួកភីលីស្ទីនក៏នបានចាប់គាត់បានយ៉ាងងាយ រួចចងគាត់បណ្តើរទៅឃុំក្នុងគុក ព្រមទាំងបានខ្វះភ្នែកទាំងពីរបស់គាត់។ថ្ងៃមួយ ពួកភីលីស្ទីនបានរៀបចំពិធីជប់លៀងដ៏ធំមួយនៅក្នុងប្រសាទរបស់ពួកគេ ដើម្បីអបអរដល់រូបព្រះដាកុន ដែលពួកគេគោរពបូជា រួចបានយកសាំសុនមកលេងសើច។ នៅទីបំផុត សាំសុនដែលមានសក់ដុះឡើងវិញហើយនោះ ក៏បានអធិស្ឋានទៅព្រះ រួចព្រះក៏បានប្រទានមហាកម្លាំងដល់គាត់វិញ ហើយគាត់ក៏បានរុញផ្តួលសសរប្រាសាទដាកុនឱ្យរលំសង្កត់ទៅលើមនុស្សទាំងអស់ ដែលនៅទីនោះរួមទាំងគាត់ផងដែរ។Samson (Judges 13 – 16)After Gideon died, the people once again turned away from God. Eventually, God allowed the Philistines to rule over them. But God once again gave the people of Israel a new leader and judge whose name Samson. Samson never ...

What listeners say about សាំសុន (ពួកចៅហ្វាយ ១៣-១៦)

Average Customer Ratings

Reviews - Please select the tabs below to change the source of reviews.

In the spirit of reconciliation, Audible acknowledges the Traditional Custodians of country throughout Australia and their connections to land, sea and community. We pay our respect to their elders past and present and extend that respect to all Aboriginal and Torres Strait Islander peoples today.