• «ពិបាក តែមិនអាចជៀសវាងបាន»៖ ការផ្លាស់ប្តូរ NDIS ដើម្បីបន្ថយអ្នកចូលរួម និងកំណត់គោលដៅលើអ្នកផ្តល់សេវាក្លែងបន្លំ
    Apr 23 2026
    រដ្ឋាភិបាលសហព័ន្ធបានប្រកាសពីការផ្លាស់ប្តូរដ៏សំខាន់មួយលើគម្រោងធានារ៉ាប់រងពិការភាពជាតិ- NDIS ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការក្លែងបន្លំ និងការចំណាយនៅក្នុងកម្មវិធីដែលចំណាយប្រាក់ប្រាំម៉ឺនលានដុល្លារនេះ។ ដោយស្វាគមន៍ចំពោះទិដ្ឋភាពមួយចំនួននៃកំណែទម្រង់នេះ ក្រុមអ្នកតស៊ូមតិសម្រាប់ពិការភាពនិយាយថា ត្រូវតែមានភាពច្បាស់លាស់បន្ថែមទៀតជុំវិញការកាត់បន្ថយការគាំទ្រ និងសិទ្ធិទទួលបាន ដោយមានការភ័យខ្លាចថា អ្នកដែលខ្វះខាតនឹងបាត់បង់សិទ្ធិទទួលបានការគាំទ្រសំខាន់ៗ។
    Show More Show Less
    10 mins
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦
    Apr 23 2026
    ** អ៊ីរ៉ង់ប្តេជ្ញាថានឹងមិនបើកច្រកសមុទ្រហ័រមូសឡើងវិញទេ ដរាបណាមានការបិទផ្លូវពីកងទ័ពជើងទឹករបស់អាមេរិក។ **គណៈរដ្ឋមន្ត្រីជួបប្រជុំពិភាក្សាអំពីវិបត្តិប្រេងឥន្ធនៈ។ ** eSafety ទាមទារឱ្យវេទិកាហ្គេមអនឡាញធំៗ ពន្យល់ពីរបៀបដែលពួកគេការពារកុមារពីរ៉ាឌីកាល់និយម។
    Show More Show Less
    4 mins
  • ក្តីបារម្ភអំពីកង្វះប្រេងសាំង និងការ​ផ្លាស់ប្តូរ​ទម្លាប់បន្តិចបន្តួច
    Apr 23 2026
    ការអូសបន្លាយនៃសង្រ្គាមនៅមជ្ឈិមបូព៌ា បានបណ្តាលឱ្យមានវិបត្តិប្រេងឥន្ធនៈជាបន្ត នៅទូទាំងពិភពលោក។ ខណៈឯការផ្លាស់ប្តូរទម្លាប់បន្តិចបន្តួច មិនត្រឹមតែកាត់បន្ថយក្តីបារម្ភបានខ្លះនោះទេ ប៉ុន្តែវាក៏ផ្តល់នូវផលវិជ្ជមានដល់សុខភាពផងដែរ។ សូមស្តាប់បទសម្ភាសន៍ជាមួយប្រជាពលរដ្ឋខ្មែរមួយចំនួន នៅទីក្រុងមែលប៊នអំពីក្តីព្រួយបារម្ភពីតម្លៃប្រេងសាំង។
    Show More Show Less
    11 mins
  • អ្នកនាំពាក្យប្រកាសថា រដ្ឋាភិបាល​កម្ពុជា​បន្ត​សកម្មភាព​រស់រវើក​លើ​គ្រប់វិស័យ ខណៈថៃបន្ត​សាងសង់លើ​ដីខ្មែរ
    Apr 22 2026
    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានប្រកាសថា ការងារការទូត សង្គម សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តសកម្មភាពរស់រវើកឥតបង្អែរបង្អង់ឡើយ ទោះបីជាដៃម្ខាង ត្រូវដោះស្រាយបញ្ហាបូរណភាពទឹកដី បន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានប្រកាសពីការបន្តរំលោភបំពានរបស់យោធាថៃ លើទឹកដីកម្ពុជា ក្នុងអំឡុងពេលចូលឆ្នាំ កន្លងមកនេះ។
    Show More Show Less
    5 mins
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦
    Apr 21 2026
    **នាយករដ្ឋមន្រ្តីអូស្រ្តាលីនឹងជួបជាមួយថ្នាក់ដឹកនាំរដ្ឋ និងដែនដី ខណៈដែលការរំខាននៅច្រកហ័រមូស ធ្វើឱ្យតម្លៃទំនិញឡើងថ្លៃ។ ** អង្គការលើកលែងទោសអន្តរជាតិព្រមានថា ប្រព័ន្ធសិទ្ធិសកលជិតដល់ចំណុចបំបែកហើយ។ ** រដ្ឋវិចថូរៀជាប់ជារដ្ឋដែលមានបំណុលខ្ពស់ជាងគេ គឺជិត២សែនលានដុល្លារ។
    Show More Show Less
    5 mins
  • Thinking of a career change? Here are some tips and options to consider - គិតចង់ផ្លាស់ប្តូរមុខអាជីពឬ? ជម្រើស និងគន្លឹះដែលត្រូវពិចារណានៅប្រទេសអូស្ត្រាលី
    Apr 20 2026
    Looking to step into a new career? You're not the only one, the stats suggest. No matter your age, background or whether English is your first language, a career change at some point is almost inevitable nowadays. In Australia, support is available to help you through the process. - វាជារឿងធម្មតាទេក្នុងការគិតឡើងវិញអំពីជីវិតការងាររបស់អ្នក។ អ្នកខ្លះកំពុងស្វែងរកឱកាសថ្មីៗ។ អ្នកផ្សេងទៀតចង់បានការងារដែលសមស្របទៅនឹងមុខជំនាញ គុណតម្លៃ ឬកាលៈទេសៈរបស់ពួកគេ។ ការផ្លាស់ប្តូរអាជីពអាចជាកិច្ចការដ៏លំបាកមួយ មិនថាអ្នកនៅដំណាក់កាលដំបូងនៃដំណើរការងាររបស់អ្នក ឬមានបទពិសោធន៍ច្រើនឆ្នាំនៅពីក្រោយអ្នកនោះទេ។ នៅក្នុងរបាយការណ៍នេះ យើងពិនិត្យមើលថាតើការផ្លាស់ប្តូរអាជីពនៅក្នុងប្រទេសអូស្ត្រាលីអាចពាក់ព័ន្ធនឹងអ្វីខ្លះ? កន្លែងដែលត្រូវស្វែងរកព័ត៌មានដែលអាចទុកចិត្តបាន ការគាំទ្រអ្វីខ្លះដែលមាន និងរបៀបចូលទៅជិតដំណើរការប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសាកំណើតរបស់អ្នក។
    Show More Show Less
    11 mins
  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦
    Apr 18 2026
    **បទឈប់បាញ់រយៈពេល ១០ ថ្ងៃរវាងអ៊ីស្រាអែល និងលីបង់ចូលជាធរមាន។ ** រដ្ឋមន្ត្រីក្រសួងការពារជាតិ ការពារសម្ព័ន្ធភាពរបស់ប្រទេសអូស្ត្រាលីជាមួយសហរដ្ឋអាមេរិក។ ** លោកនាយករដ្ឋមន្រ្តីប្រកាសថា អូស្ត្រាលីទទួលបានការនាំចូលប្រេងម៉ាស៊ូតបន្ថែមចំនួន ១០០លានលីត្រ។
    Show More Show Less
    5 mins
  • ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនី
    Apr 17 2026
    ប្រជាពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនីបន្តរួមគ្នាយ៉ាងសកម្ម ក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដោយឆ្នាំនេះ នៅតាមបណ្តារត្តអារាមនានា មានការរៀបចំតុបតែងលំអរប្លែកពីឆ្នាំមុនៗ។ សូមស្តាប់បទសម្ភាសន៍ជាមួយ លោកគួរ វឌ្ឍនា ហៅជេម ដែលជាប្រជាពលរដ្ឋខ្មែរ រស់នៅទីក្រុងស៊ីដនី។
    Show More Show Less
    9 mins