គួរក្រៅម៉ោង - Extra Class cover art

គួរក្រៅម៉ោង - Extra Class

គួរក្រៅម៉ោង - Extra Class

By: Focus - Ready for Tomorrow
Listen for free

About this listen

ផតខាស់​​ «គួរក្រៅម៉ោង» ជាកម្មវីធីថ្មីមួយ ផ្តោតលើការចែករំលែកនូវចំណេះដឹង និងលើកកម្ពស់ការយល់ដឹងយុវជនខ្មែរ អំពីជំនាញទន់ ដែលជាជំនាញមួយដើរតួយ៉ាងសំខាន់ក្នុងសតវត្សទី២១ សម្រាប់ជីវិតការងារ និងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។ តាមរយ:ផតខាស់នេះ​ យើងបង្កើតឱកាសសម្រាប់ការពិភាក្សា ព្រមទាំងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង រវាងយុវជន និងយុវជន ក៏ដូចជាជម្រុញយុវជនឱ្យមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមផងដែរ។ កម្មវិធីនេះ ត្រូវបានផលិតដោយឯករាជ្យ​ដោយ Focus - ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក​ និងទទួលបានការគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្តល់មូលនិធិពីទីភ្នាក់ងារ​ប្រទេស​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​ (SDC)​ ព្រមទាំងទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (Sida)។Copyright 2022 Focus - Ready for Tomorrow Personal Development Personal Success
Episodes
  • ធ្វើម៉េចមានមិត្តគិតដូចគ្នាច្រើន?
    May 9 2022

    ផតខាស់ភាគទី៦ និងជាភាគចុងក្រោយបានមកដល់ហើយ នៅចាំអីទៀត មកសិក្សាអំពីសហគមន៍អនឡាញ តាមរយៈ ផតខាស «គួរក្រៅម៉ោង» រៀនថ្ងៃនេះ ជាទុនសម្រាប់ថ្ងៃស្អែក។ ធ្លាប់លឺ Facebook Group និង Group Chatអត់? ​ចុះសហគមន៍អនឡាញវិញ ធា្លប់លឺអត់? តើវាមានភាពខុសគ្នា ឬដូចគ្នា?

    Show More Show Less
    14 mins
  • ចង្កឹះមួយបាច់ ទើបគេកាច់មិនបាក់
    May 2 2022

    ឱ្យតែគេនិយាយពីសាមគ្គីភាព យើងតែងតែលឺពាក្យចាស់គេលើកឡើងមកថា​ “ចង្កឹះមួយបាច់ ទើបគេកាច់មិនបាក់” តើពាក្យនេះមានន័យដូចម្តេច? ហើយហេតុអ្វីបានជាគេនិយម​ប្រើម្លេះ? នៅក្នុងភាគទី៥ នៃផតខាស់«គួរក្រៅម៉ោង»អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរទាក់ទងឥទ្ធិពលនៃ​ការទទួលបានការគាំទ្រពីអ្នកនៅជុំវិញខ្លួន។

    Show More Show Less
    12 mins
  • ពេលខ្លះ ហេតុអ្វីយើងត្រូវបង្ហាញការគាំទ្រ?
    Apr 25 2022

    ហើយហេតុអ្វីបានជាការបង្ហាញការគាំទ្រអ្វីមួយ ជាសាធារណៈ?នៅ​ក្នុង​ប្រធានបទ​សម្រាប់​ភាគ​ទី៤ «ការ​តស៊ូ​មតិ »​​ អ្នក​នឹង​បាន​ស្តាប់​ការពិភាក្សា​គ្នា រវាង​ពិធី​ការី​របស់​យើង កញ្ញា បូរិ​ន្ទ សុភា​វុទ្ធ​តី រួម​ជាមួយ​អ្នក​ហាត់​ការ​រាយការណ៍​ព័ត៌មាន​របស់Focus មួយ​រូប គឺ កញ្ញា វ័ន្ត ច័ន្ទមករា។ អ្នក​ទាំងពីរ​នឹង​ធ្វើការ​ចែករំលែក​អំពី​ការស្រាវជ្រាវ​របស់​ខ្លួន ជុំវិញ​ប្រធានបទ​ដើម្បីជា​ទុន​សម្រាប់​ មិត្ត​អ្នក​ស្តាប់​។ ជាពិសេសអ្នកនឹងកាន់តែជ្រាបច្បាស់ ពី​និយមន័យ​របស់​ការ​តស៊ូ​មតិ និង​សារៈសំខាន់​នៃ​ការ​​ការ​តស៊ូ​មតិ។

    Show More Show Less
    21 mins
No reviews yet
In the spirit of reconciliation, Audible acknowledges the Traditional Custodians of country throughout Australia and their connections to land, sea and community. We pay our respect to their elders past and present and extend that respect to all Aboriginal and Torres Strait Islander peoples today.